ស្លាកស្នាម

I សាច់រឿងស្នេហានេះ ដូចការសម្ដែងគ្មានកន្លែងចប់ ផ្លូវអារម្មណ៍មិនស្ងប់
កប់ខ្លួនក្នុងអតីតកាល យើងចាកចេញដោយគ្មានពាក្យលា តើធ្វើយ៉ាងណាឱ្យចិត្តធូរស្រាល
ពេលនេះពេញក្នុងខួរក្បាល សុទ្ធតែសំនួរ
II គ្មានអ្នកថ្មីរៀងខ្លួន តែយើងប្រឈមមុខគ្នាលែងបាន ផ្លូវដើរវង្វេងដាន
ដូចល្ខោនលេងខ្វះតួ ឃ្លាតគ្នាយូរទៅរហូតអស់ចិត្ត ស្រមោលអតីតកើតជាសំនួរ
នៅតាមមកសួរ យើងគួរជួបគ្នាវិញទេ?
R ស្លាកស្នាម នៅតែដាមក្នុងចិត្ត ភាពអាប់អួរជីវិតតើត្រូវ បានជួយសង្គ្រោះពេលណា?
យើងមិនទាន់បែកគ្នា តែអារម្មណ៍បដិសេធស្នេហា បើដឹងត្រូវឈឺផ្សា កុំសាងអោយមានស្លាកស្នាម
III ឈានដល់ចំនុចនេះ យើងគួរចិត្តលះដាច់អហង្ការ បន្តនាំប្រេះឆា
នាំតែស្អប់គ្នាធ្វើអី ឈប់ខ្លាចពាក្យបែក លែងខ្លាចគេសួរ ព្រមព្រៀងទទួលធ្វើអ្នកដ៏ទៃ
តទៅគ្មានអ្វីដែលឱ្យស្មុគស្មាញទៀតទេ
__ភ្លេង __

*ព្រោះយើង មិនអាចដូចដើមទេ ចិត្តធ្លាប់ស្នេហ៍ បានស្លាប់ចេញពីបេះដូង
ទៅមុខទៀតសម្ពាធកាន់តែធ្ងន់ បញ្ចប់មុនពេលគ្រាំទ្រូង ទុកអោយរឿងកន្លង
នៅសល់ ត្រឹមស្លាកស្នាមចុះ រវាងយើងកន្លង ឱ្យសល់ត្រឹមស្លាកស្នាមចុះ

Músicas mais populares de Mama

Outros artistas de Latin pop music